Saturday, March 8, 2014
Tuesday, March 4, 2014
Monday, March 3, 2014
កម្មវិធីកាត់នំ/ផ្លែឈើ
កម្មវិធីនេះត្រូវបានចំលងចេញពីបច្ចឹមប្រទេសទាំងស្រុងគឺដើម្បីញ៉ាំងកម្មវិធីឱ្យកាន់តែរីករាយ
ថែមទៀត ពោលគឺត្រូវឱ្យកូនកំលោះកូនក្រមុំដឹកដៃបណ្តើរគ្នា សំដៅទៅរកតុនំ/ផ្លែឈើ ហើយត្រូវ
ទទូលស្វាគមន៍ អបអរដោយភ្ញៀវ ដែលចូលរួម និងមានការបាចផ្កា ជូនពរជ័យទៀតផង។ កូនកំលោះកូនក្រមុំអាចឡើង បង្ហាញនូវចំណាប់អារម្មណ៍ចំពោះភ្ញៀវពេលនេះក៏បាន៕
កម្មវិធីទទួលភ្ញៀវ
ជាកម្មវិធីជួបជុំបងប្អូន មិត្តភ័ក្ត ដែលត្រូវបានអញ្ជើញ ចូលរួមពិសារភោជនាហារតាមវេលាសមគួរ គឹអា ស្រ័យទៅតាមតំបន់នីមួយៗ។ មាតាបិតា កូនកំលោះ កូនក្រមុំទាំងសងខាងនៅចាំទទួលភ្ញៀវ មុខរោងពិធី រហូតដល់អស់ភ្ញៀវ។ ទីនេះបងប្អូនមិត្តភក្តអាចថត រូបជុំគ្នាជាមួយមាតាបិតា កូនកំលោះកូនក្រមុំទាំង សងខាងក៏ជាការល្អដែរ។
ពិធីសំពះផ្ទឹម
តាំងពីបុរាណរៀងមក ពិធីគឺមិនត្រូវបានរំលងឡើយ ព្រោះជាពិធី ដែលមានសារសំខាន់ខ្លាំងណាស់។ មាតាបិតាបងប្អូនទាំងសងខាងត្រូវគួចចំណងដៃ និងជូនពរជ័យដល់កូនកំលោះកូនក្រមុំបន្ទាប់ពីចប់ ពិធីនេះកូនកំលោះត្រូវកាន់(តោង)ស្បៃកូនក្រមុំ ចូលក្នុងបន្ទប់ជាតំណាងឱ្យពិធីព្រះថោងតោងស្បៃ នាងនាគចុះទៅជួបស្តេចនាគនាឋានភុជង្គនាគ៕
Subscribe to:
Posts (Atom)