Monday, March 3, 2014

ប្រពៃណីខ្មែរ


PDF Print E-mail
ការលុបបំបាត់ពិធី ទទួលផ្កាស្លា និងពិធីលាងជើង ប្រពៃណីទំនៀមទំលាប់ក្នុងការរៀបអាពាហ៍ពិពាហ៍័ គឺមានច្រើនេវគ្គ ច្រើនបែបដែលត្រូវបានគេរាប់បញ្ចូល ហើយប្រាព្ធធ្វើក្នុងពិធីមង្គលការុ។ ដោយឡែកតែពិធីទទួលផ្កាស្លា និងពិធីលាងជើង គឺមិនត្រូវអនុញាត្តិឲ្យកូនក្រមុំចេញទទួលផ្កាស្លា និងលាងជើងននោះទេ។ បើយោងតាមការផ្សព្វផ្សាយក្នុងទូរទស្សន៍ បានប្រកាសថាបើមានអ្នកនៅតែចរចេសធ្វើនឹងត្រូវផាកពិន័យក្នុងចំនួនទឹកប្រាក់ចំនួនពីមួយលានទៅ ពីរលានរៀល។
លោក ញាណ ភឿន ជាសមាជិកគណៈកម្មការស្រាវជ្រាវវិជា្ជហោរាសាស្រ្ត និងប្រពៃណីទំនៀមទំលាប់ខ្មែរ នៃគណៈកម្មធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ បានរៀបរាប់យ៉ាងក្បោះក្បាយប្រាប់ដល់ អាពាហ៍ពិពាហ៍  ថាកម្មពិធី ឲ្យកូនក្រមុំទៅទទួលផ្កាស្លា និងលាងជើងកូនកំលោះ គឺមិនមែនបិទចោលនោះទេ ផ្ទុយទៅវិញនៅក្នុងឯសារលោក ញឹក នូ បោះពុម្ពផ្សាយនៅឆ្នាំ ១៩២៥ ពុំមានចែងប្រាប់ឲ្យកូនស្រីចេញទទួលផ្កាស្លា និងលាងជើងកូនកំលោះនោះទេ ទម្រង់ខ្មែរគឹអត់មានតែម្តង។
ចាស់បុរាណពីដើម គឺគេគោរពសិទ្ធស្រ្តី មុននឹងបានគ្នាជាប្តីប្រពន្ធ កូនប្រុសត្រូវមកបំរើកូនស្រីពីមួយទៅបីឆ្នាំឯណោះ បើមិនត្រូវចិត្ត គឺគេដេញចោលលែងលើកបានការ។ លោក ញាណ ភឿន បាននិយាយថា(ទំរាំបានប្រពន្ធមួយៗ គេគោរពស្រីណាស់ តែដល់ឥឡូវនេះ ភ័យខ្លាចតែមិនចេះដឹកដៃកូនប្រុសមកលើផ្ទះឲ្យបានមុន វាហាក់ដូចជាចាស់ៗនិយាយមិនទានចប់ផង គ្រាន់តែកូនប្រុសមកដល់ផ្ទះភ្លាមកូនស្រីទៅដឹកដែកូនប្រុសឡើងផ្ទះតែម្តង។ ដូច្នេះទើបបានជា គេតែងប្រមាថមើលងាយសិទ្ធិស្រ្តី ថាធ្វើឲ្យបាត់សោភ័ណភាពនៃមាតាធិបតេយ្យ ដែលខ្មែរមានតាំងពីដើមមកនោះ)។
ជាការពិតណាស់ពីជំនាន់មុន ការរៀបអាពាហ៍ពិពាហ៍ត្រូវបានរៀបចំឡើងដោយចាស់ទុំ ដូច្នេះមានតែចាស់ទុំទាំង សងខាងទេដែលត្រូវពិភាក្សាគ្នា សំរាប់សាមីខ្លួនឯងនោះវិញ ទោះបីចង់ ឬមិនចង់ គឺគេមិនទាន់ឲ្យជួបមុខគ្នានោះទេ នេះបើយោងតាមការរៀបរាប់របស់លោក ញាណ ភឿន។
បើនិយាយពីពិធីលាងជើង លោក ញាណ ភឿន បានបញ្ជាក់ថា (គេមិនមែនបំបាត់ទេ ប៉ុន្តែមិនមែនឲ្យកូនស្រីទៅក្រាបលាងជើងកូនប្រុសទេ គឺគេឲ្យតំណាងកូនស្រីម្នាក់មកលាងជើង ហើយបើយោងតាមឯកសារ គឺគេអាចយកក្មេងក្រោបអាយុដប់ពីរឆ្នាំ ដើម្បីបង្ហាញពីភាពរាក់ទាក់ជិតស្និទ្ធទៅខាងកូនប្រុស)។


តើពិធីសំពះផ្តឹម សំខាន់យ៉ាងណា?

សំពះផ្ទឹម គឺជាពិធីមួយដ៏សំខាន់ដែលមិនអាចបំភ្លេចបបានក្នុងចំណោមពិធីទាំងមូលនៃពិធីរៀបអាពាហ៍ពិពាហ៍ ទន្ទឹមនិងនេះ ពិធីសំពះត្រូវបានប្រាព្ធឡើងដើម្បីបង្ហាញថា កូនកំលោះ ននិងកូនក្រមុំ គឺបានក្លាយទៅជាប្តីប្រពន្ធស្របច្បាប់។
បើតាមសម្តីរបស់លោក  ញាណ  ភឿន  ជាសមាជិកគណៈកម្មកាស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀម ទម្លាប់ខ្មែរ នៃគណៈកម្មធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិបានមានប្រសាន៍ថា(ធម្មតាក្នុងពិធីសំពះផ្ទឹម គេតែងឲ្យ កូនកំលោះអង្គុយនៅខាងស្តាំ ឯកូនក្រមុំអង្គុយខាងឆ្វេង ដែលតំណាងបុរសមានសិទ្ធពេញលេញលើស្ត្រី ហើយស្ត្រីគឺគេហៅថា ចំណងឯបុរស គេហៅថាមា្ចស់ចិត្ត ដូច្នេះម្ចាស់ចិត្តត្រូវមានតួនាទីជាអ្នកគ្រប់គ្រងគ្រួសារ ម្លោះហើយទើបគេឲ្យអង្គុយនៅខាងស្តាំ)។
ក្នុងពិធីសំពះផ្ទឹមត្រូវបានគេចាត់ទុកថា ជាពិធីរួមខ្នើយតែមួយទន្ទឹមនឹងនេះផ្ទឹមក៏មានការដាក់ចូលការចងដៃផងដែរ ដោយពេលបច្ចុប្បន្ន គេចងដៃនឹងអំបោះក្រហមុ។ លោក ញាណ ភឿនបានបញ្ជាក់ថា (តាមពិត កាលពីជំនាន់មុន គេចងដៃតែអំបោះសទេ គឺអបោះឆៅតែម្តងនេះចង់ប្រាប់ថាស្ត្រី គឺក្រមុំល្អសា្អតគ្រប់ល័ក្ខបរិសុទ្ធប៉ុន្តែឥឡូវបានក្លាយមកជា និយមចងនឹងអំបោះក្រហមទៅវិញ)។
យោងតាមសម្តីរបស់លោក ប៉ុក ចាន់ដារ៉ា ជាប្រធានអង្គការមរតកខ្មែរ បានឲ្យដឹងថា(គេចងអំបោះក្រហម គឺ តំណាងឲ្យឈាមរបស់កូនក្រមុំដែលបានបង្កើតកូនមក )។ លោកបានបន្តទៀតថា (ក្នុងពិធីនេះគឹមានដាវ ហើយដងដាវគេដាក់ខាងកូនក្រមុំការពារក្រែងមានអ្នកណាចូលរំខាន គឺមិនបានទេ ព្រោះពួកគេបានក្លាយជា ប្តីប្រពន្ធពេញសិទ្ធ។ ហើយដែលគេថាចងដៃឆ្វេងចងឲ្យចាំ បើចងដៃស្តាំចងឲ្យនៅ គឺបានដល់សម្តីអាចារ្យដែលបានប្រាប់ កូនកំលោះ និងកូនក្រមុំឲ្យយល់ចេះចាំច្បាប់ប្រុស ស្រី ដើម្បីឲ្យគេទាំងពីរចេះគោរពប្រណិបត្តិនឹងគ្នា )។
ដូច្នេះហើយទើបពិធីសំពះផ្ទឹម គឺជាពិធីសំខា់ជាងគេ ព្រោះមាន បងប្អូនសាច់ញាតិច្រើនណាស់ មកចងដៃឲ្យពរ ឲ្យជ័យដើម្បីឲ្យដឹងឭ ថាអ្នកទាំងពីរជាគូនឹងគ្នាជារៀងទៅ)។

ពិធីផ្សំដំណេក

ពិធីផ្សំដំណេកជាអ្វី? តើវាអត្ថន័យបែបណាទៅ? ក្រោយពេលចប់កម្មវីធីជាប់លៀងរសៀលពេលដែលមាន ការចូលរួមអបអពីមិត្តភក្តិ នោះពិធីមួយនេះនឹងធ្វើដំណើរមកដល់ ដើម្បីការបើទំព័រនៃជិវិតជាប្តីប្រពន្ធរបស់អ្នកុ។
ស្តាប់មើលទៅវាហាក់ដូចជាធំដុំ ដែលល្មមធ្វើឲ្យអ្នកគិតឆ្ងល់ថា តើរាត្រីទឹកឃ្មុំរបស់អ្នកត្រូវរៀបចំកម្មវិធីអ្វីទៀត មែនទេ? វាមិនដូច្នេះទេ ព្រោះអ្វីដែល អាពាហ៍ពិពាហ៍  លើឡើងនៅពេលនេះ គឺចង់បង្ហាញអ្នកឲ្យដឹងថាអ្វីទៅហៅថាពិធីផ្សំ ដំណេកហើយអត្ថន័យពិតបា្រកដរបស់វាគឺជាអ្វី? ហើយគេធ្វីខ្លះសម្រាប់ពធីមួយនេះ?
ជាការពិតណាស់ពិធីនេះ គឺផុតភារកិច្ចអ្នកមហា ផុតតួនាទីរបស់អាចារ្យហើយ ហើយគេបា្រព្ធនៅពេលយប់ថ្ងៃ បញ្ចាប់អាពាហហ៍ពិពាហ៍។ ពាក្យផ្សំដំណេក គឺជាការរួមដំណេកជាមួយគ្នា ព្រោះកូនកំលោះកូនក្រមុំ កាលពុំទាន់រៀបការ គេពុំធ្លាប់ដេកជាមួយគ្នាទេ ពុំបានរួមសុខ រួមទុក្ខក្នុងអារម្មណ៍ជាមួយគ្នា ទើបតែរៀបការរួចបានរួមដំណេករយមខ្នើយនឹងគ្នា បានជាមួយពាក្យ " ផ្សំដំណេក "  ហេតុដែលត្រូវផ្សំ គឺប្រមូលបញ្ចូលគ្នា ជាធម្មតាអ្នកទាំងពីរតែងតែមានការអៀនខ្មាស ជាធម្មតាដូចនេះទាល់តែមានចាស់ភេទស្រីម្នាក់ ឬពីរនាក់ចេះនិយាយផ្សែផ្សំ ឬប្រាប់ពី របៀបផ្សំជាមួយគ្នាថា ប្តីធ្វើយ៉ាងម៉េចមិនឲ្យប្រពន្ធខ្លាច កុំឲ្យអៀនត្រូវធ្វើយ៉ាងដូចម្តេច ពិសេសចាស់ទុំ ត្រូវប្រើវិធីសាស្ត្រលួងលោមស្នេហា ឯប្រពន្ធត្រូវដឹងពីទុក្ខធុរៈមនុស្សប្រុសជាប្តី ត្រូវចេះដាក់ដាក់កាយប្រគល់បេះដូងខ្លួនបា្រណឲ្យប្តីកុំបីអៀនឡើយ។
កិច្ចនេះចាស់ៗ ហាមមិនឲ្យស្វាមីភរិយាថ្មី ចេញពីបន្ទប់ក្នុងយប់ផ្សំដំណេក ត្រូវងូតទឹករៀបចំសំភារៈផ្សេងៗ សម្រាប់ប្រើប្រាស់ក្នុងមួយយប់នោះ ឲ្យគ្រប់គ្រាន់ ត្រូវមានផ្ទិលទឹក បាយសម្លរ ចេក បំពង់ ឬកន្ថោរត្រៀមបត់ ជើងនូវពេលយប់។ ពេលត្រៀមរួចរាល់ ហើយអ្នកទាំងពីរត្រូវហូបបាយរួមគ្នា គឺបាយដាំដោយអង្ករជ័យដែលលោកអាចារ្យ ប្រគល់ឲ្យពេលតោងស្បៃក្រោយពេលពិសារចប់ កាលណាយាយចាស់ទុំដែលនៅទីឲ្យបិទទ្វាបន្ទប់ ព្រមទាំងឲ្យកាច់ចេក មួយម្នាក់ មកបញ្ចុកគ្នាទៅវិញទៅមក រួចចាស់ទុំឲ្យប្តីចាប់ប្រពន្ធឲ្យដេក ដោយយកទឹកដាក់ផ្ទឹល ឬត្រឡាកដាក់ខ្លួនប្រពន្ធ រីទឹកក្អម ឬបំពង់ ធុង ប៉ោត ថាំង ដាក់នៅចុងជើងរួចហើយក៍បា្រសខ្លួនដេកស្របគ្នាទៅ ពេលនោះយាយចាស់ទុំវបានធ្វើ ដំបូន្មាន និងប្រាប់ពីពិធីផ្សំដំណេកដល់អ្នកទាំងពីរតាមដែលគាត់អាចប្រាប់បានដូចជា ពីលើខ្លួនគ្នា និងជើងគងលើគ្នាទៅវិញ ទៅមក ហាមមិនឲ្យក្រោកចោលគ្នាក្រៅបន្ទប់កុំឲ្យដាច់សង្វាស។
ក្រោយពីណែនាំតាមរបៀបពិធីផ្សំដំណេករួចហើយ យាយៗចាស់ទុំក៏ចេញមកវិញ ខ្ទប់ទ្វារដេកចាំនៅច្រកទ្វារ ខ្លាច អ្នកទាំពីរលបចេញមកក្រៅ និងមានខ្លះលបស្តាប់ការសាសង ឬស្តាប់សកម្មភាពខាងក្នុងផងក្រែងមានភាពមិនចុះសម្រុង នឹងគ្នាតែពិធីនេះគេប្រារព្ធតែយប់ទីមួយប៉ណ្ណោះ។

No comments:

Post a Comment